ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
កម្មករ-កម្មការិនីរោងចក្រនៅខេត្តកំពង់ស្ពឺជិត៥០នាក់ បានដួលសន្លប់ សង្ស័យចាញ់ក្លិនកាវ
Mon,02 April 2018 (Time 08:31 PM)
ដោយ ៖ រ័ត្ន ភារុណ (ចំនួនអ្នកអាន: 358នាក់)

ខេត្តកំពង់ស្ពឺ៖ កម្មករ កម្មការិនី ជិត៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ នៅក្នុងរោងចក្រស្បែកជើងយីហោ អេធីធី ស៊ូមេឃីង(ខេមបូឌា) ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងរោងចក្រកាត់មួយនេះ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានកម្មករ-កម្មការិនីសរុប៥៥១នាក់ ស្រី៥០១នាក់ បម្រើការងារនៅទីនោះ។
ក្រោយការសន្និដ្ឋានជំហានដំបូង មូលហេតុដែល កម្មករ-កម្មការិនី ដួលសន្លប់បន្តបន្ទាប់នេះ ដោយសារធំក្លិនកាវបណ្តាលឲ្យទន់ដៃជើងតែម្តង ហើយត្រូវបានរថយន្តក្រុមហ៊ុន ដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ថ្នល់ទទឹងដើម្បីជួយសង្គ្រោះផងដែរ៕