ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
សមត្ថកិច្ចសន្និដ្ឋានថា សាកសព អណ្ដែតទឹកស្ទឹងពោធិសាត់ អាចជាករណីឃាតកម្ម
Sun,29 April 2018 (Time 11:07 PM)
ដោយ ៖ រ័ត្ន ភារុណ (ចំនួនអ្នកអាន: 272នាក់)

ពោធិ៍សាត់៖ សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពបុរសម្នាក់ ដែលស្លាប់អណ្ដែតក្នុងទឹកស្ទឹងពោធិសាត់ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ អាចជាករណីឃាតកម្ម ក្រោយពីធ្វើកោសលវិច្ច័យជំហានដំបូង ។

សពបុរសម្នាក់ត្រូវបានប្រទះឃើញ ដោយអ្នកនេសាទខណៈដែលកំពុងអណ្ដែតក្នុងទឹកស្ទឹងពោធិ៍សាត់ កាលពីម៉ោង០៦៖៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅក្នុងទឹកស្ទឹងពោធិ៍សាត់ ត្រង់ចំណុចក្បែរសំណង់ទ្វាទឹកដំណាក់អំពិល ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សាកសពត្រូវបានគេស្គាល់ឈ្មោះថា យន់ ឡេវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ សំណង់ការដ្ឋានស្ពានដំណាក់អំពិល រស់នៅភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រោយការចុះពិនិត្យរបស់សមត្ថកិច្ច រកឃើញថានៅលើខ្លួនប្រាណសាកសព ឃើញមានស្នាមរបួស ដោយសង្ស័យថាមុនពេលលង់ទឹកស្លាប់ សាកសពបានរងរបួស ដោយសារការវាយតប់គ្នា នៅក្នុងវង់រាំមង្គលការ កូនអ្នកភូមិក្បែរនោះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្គេត បន្ថែមទៀតចំពោះការស្លាប់របស់ជនរងគ្រោះ ថាពិតជាលង់ទឹកដោយខ្លួនឯង ឬជាករណីឃាតកម្ម។