ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
លោក ឧកញ៉ា ឈៀង បាក់សួរ កំពុងប្រេីគ្រឿងចក្រឈូសឆាយ និង ទន្រ្ទានដីលិចទឹក ជាកន្លែងត្រី ពង កូន
Tue,05 June 2018 (Time 10:29 AM)
ដោយ ៖ CNTV (ចំនួនអ្នកអាន: 456នាក់)

ខេត្តកណ្តាល ~ ខណៈពេលដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ ក្រុមឈ្មួញសម្រុកយកគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកសម្រាប់ត្រីពងកូន ដែលស្ថិតនៅចំនួន ២ ឃុំ ក្នុងស្រុកគៀនស្វាយ ខេត្តកណ្តាល ។

- [ ] យោងតាមប្រភពពីប្រជាពលរដ្នបានឲ្យដឹងថាលោក « ឧកញ៉ា ឈាង បាក់សួរ កំពុងយកគ្រឿងចក្រធ្វេីសកម្មភាពជីកដីធ្វេីព្រុំចេញពីស្រុកស្អាង ឥឡូវនេះបានឈានចូលមកដល់ ស្រុកគៀនស្វាយទៀត ហេីយនិងមានគ្រឿងចក្រចំនួន ២គ្រឿង កំពុងធ្វេីសកម្មភាពយ៉ាងរលូន គ្មានការរំខានពីសម្ថកិច្ចពាក់ពន្ធ័ ។
ទី១ / នៅត្រង់ចំណុចខាងកេីត វត្តប្រាសាទប្រាំ ស្ថិតនៅ ភូមិព្រែកតាទំនប់ ឃុំ កំពង់ស្វាយ ស្រុក កៀនស្វាយ ខេត្ត កណ្តាល មានគ្រឿងចក្រចំននួន ២ គ្រឿង កំពុងធ្វេីសកម្មភាពនៅពេលយប់ ( ដីព្រៃលិចទឹកសម្រាប់ត្រីពងកូន ) នៅរដូវវស្សា ។
ទី២ / នៅត្រង់ចំណុចដេីមក្តុល ៣ ដេីម ស្ថិតនៅភូមិកណ្តាលលេី ឃុំបន្ទាយដែក ស្រុក គៀនស្វាយ ខេត្ត កណ្តាល នៅត្រង់ចំណុច ប្រឡាយយាយបូរ មានគ្រឿងចក្រមួយគ្រឿងកំពុងធ្វេីសកម្មភាពនៅពេលយប់ ។

ប្រភពបានបន្តទៀតថា ៚ ដីព្រៃលិចទឹកសម្រាប់ត្រីពងនៅរដូវវស្សារាប់រយហិចតា នៅចំណុចក្នុងស្រុកគៀនស្វាយ ត្រូវបានឈ្មួញកំពុងយកគ្រឿងចក្រធ្វេីសកម្មភាពឈូសឆាយធ្វេី ទាំងយប់ទាំងថ្ងៃ ៚ ប្រជាពលរដ្នបានបន្តទៀតថា ៚ កន្លងមកពួកគាត់បានរកអុស និង រកត្រីជាលក្ខណៈគ្រួសារដេីម្បីចិញ្ចឹមជីវិត ក្រោយពីក្រុមឈ្មួញបានគ្រប់គ្រងដីទាំងនោះរួចមក ពួកគាត់លែងបានប្រកបមុខរបបនេសាទត្រីទៀតហេីយ ។

លោកមេឃុំ គុយ ណារ៉ុង មេឃុំកំពុងស្វាយ បានផ្តល់បទសម្ភាសនារសៀលថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ នេះថា រឿងពិតជាបានកេីតឡេីងយ៉ាងពិប្រាកដមែន លោកក៏បានធ្វេីការប្រជុំជាមួយក្រុមហ៊ុនរបស់លោក ឧកញ៉ា ឈៀង បាក់សួរ និងប្រជាពលរដ្នដែរ ហេីយបានដោះស្រាយបានខ្លះហេីយ ទាក់ទិនការទន្រ្ទានដីព្រៃនោះ នៅពេលនេះហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ ។ ដោយឡែក លោក អ៊ូ ឈាង អភិបាលស្រុកគៀនស្វាយ នៅរសៀលថ្ងៃទី៣ ក្នុងខែនេះ បានប្រាប់ថា រឿងនេះលោកបានបញ្ជារឲ្យអភិបាលរង និង កម្លាំងជំនាញចុះធ្វេីការរឿងករណីនេះហេីយ ហេីយក៏កំពុងដោះស្រាយដែរ ។

ករណីពាក់ពន្ធ័ខាងលេីនេះ ប្រជាពលរដ្ន ធ្វេីការសូមណូមពរដល់ ឯកឧត្តម បណ្ឌិត ម៉ៅ ភារុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូម ឯកឧត្តម មេត្តាជួយទប់ស្កាត់ និង ចាត់វិធានការទៅលេីក្រុមហ៊ុនរបស់លោក ឧកញ៉ា ឈៀង បាក់សួរ ផង ៕