ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
នាយករដ្នមន្រ្តីអីុស្រាអែល ÷ ជនភៀសខ្លួនសុីរីមិនអនុញ្ញាតឲ្យ ចូលទឹកដីអីុស្រាអែល
Mon,02 July 2018 (Time 08:31 PM)
ដោយ ៖ អគ្គនាយកទូរទស្សន៍cntvonline (ចំនួនអ្នកអាន: 301នាក់)

នាយករដ្ឋមន្រ្តីអ៊ីុស្រាអែល នីតាន់ យ៉ាហូ កាលពីថ្ងៃអាទិត្យនេះបាននិយាយថា ប្រទេសអ៊ីុស្រាអែល នឹងជួយជនភៀសខ្លួនស៊ីរី ដែលនៅជិតព្រំប្រទល់មានជម្លោះរវាងប្រទេសទាំងពីរ ក៏ប៉ុន្តែអ៊ីុស្រាអែល នឹងមិនអនុញ្ញាតឲ្យពួកគេចូលមកក្នុងទឹកដីប្រទេសអ៊ីុស្រាអែលឡើយ។

ជនភៀសខ្លួនរាប់សិបពាន់នាក់ បានរត់គេចធ្វើដំណើរទៅជិតព្រំប្រទល់របស់ប្រទេស Jordanនិងអ៊ីុស្រាអែល បន្ទាប់ពីកងទាហានរបស់ស៊ីរី បានបើកយុទ្ធនាការទំលាក់គ្រាប់បែកយ៉ាងខ្លាំង ក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧន្ទាមនៅទីក្រុងDaraa កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។

នៅក្នុងកិច្ចប្រជុំជាមួយខុន្ទិកាល័យរបស់លោកនៅក្នុងទីក្រុងចេរ៉ូសាឡឹម លោកនាយករដ្ឋមន្រ្តី នីតាន់ យ៉ាហូ(Benjamin Netanyahu) បាននិយាយថា៖ “ពួកយើងនឹងបន្តការពារព្រំដែន ហើយពួកយើងនឹងជួយអ្នករងគ្រោះតាមតែអាចធ្វើបាន ក៏ប៉ុន្តែពួកយើងនឹងមិនអនុញ្ញាតឲ្យពួកគេចូលមក ក្នុងដែនអធិបតេយ្យភាពយើងបានទេ។



កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅកងទាហានអ៊ីុស្រាអែល បាននិយាយថា ពួកគេបានបញ្ជូនជំនួយ និងអំណោយមនុស្សធម៌ រួមមាន៖ តង់ចំនួន ៣០០ អាហារបរិភោគចំនួន ១៣ តោន អាហារសម្រាប់កូនក្មេងចំនួន ១៥ តោន ឧបករណ៍និងថ្នាំពេទ្យចំនួន ៣ ធុង ហើយមានសម្លៀកបំពាក់ និងស្បែកជើងចំនួន ៣០ តោន។

អ្នកនាំពាក្យក្រុមទាហានម្នាក់ បាននិយាយក្នុងសេចក្តីថ្លែងការណ៏ថា៖ “ជនស៊ីវិលស៊ីរីរាប់ពាន់នាក់ បានរត់គេចពីការប្រទុស្តរ៉ាយ ចំណែកឯអ្នកដែលកំពុងរស់នៅក្នុងស្ថានភាពក្រីក្រ ក្នុងជុំរំដែលនៅជិតព្រំប្រទល់អ៊ីុស្រាអែល កំពុងខ្វះទឹកប្រើប្រាស់ មិនមានអគ្គិសនី ជាពិសេស ខ្វះខាតរបស់របរសម្រាប់តម្រូវការជាមូលដ្ឋានជាច្រើន”។

យោងតាមការអង្គេតក្រុមសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា យ៉ាងហោយណាស់មានមនុស្សចំនួន ១២០,០០០ នាក់ ដែលត្រូវបានបំលាស់ទីលំនៅ ដោយសារការកើនឡើងនៃការទំលាក់គ្រាប់បែក ប្រឆាំងនឹងក្រុមឧន្ទាមនៅក្នុងទីក្រុង Darra។ ទាំងប្រទេសអ៊ីុស្រាអែល និងប្រទេស Jordan បាននិយាយថា ពួកគនឹងមិនអនុញ្ញតឲ្យជនភៀសខ្លួនចូលប្រទេសពួកគេបានទេ។ នេះបើយោងតាមរាយការណ៍ក្នុងស្រុក។

កន្លងមក ក្រុមគ្រូពេទ្យសិទ្ធិមនុស្ស និងបណ្តាក្រុមអង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅប្រទេសអ៊ីុស្រាអែល បានស្នើរដ្ឋាភិបាលក្នុងប្រទេសនេះ ឲ្យអនុញ្ញាតដល់ជនភៀសខ្លួន ដើម្បីស្វែងរកទីកន្លែងជ្រកកោន ៕ជាបឋម