ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល
Tue,26 November 2019 (Time 05:33 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 268នាក់)

ខេត្តបាត់ដំប៖កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជា​មួយកម្លាំងប៉ុស្តិ៍ន​គរបាលរដ្ឋ​បាលតា​ពូងគោក ឃ្មុំ និងរូងជ្រៃ កាលពីវេលាម៉ោង១៣និង៤០នាទី​ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បា​ន​ចុះធ្វើកា​របង្ក្រាបទី​តាំងល្បែងស៊ីសង(បៀរតង)មួយ​កន្លែងនៅចំណុចភូមិកកោះ ឃុំអូរតាគី​ ស្រុកថ្ម​គោល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន០៧នាក់ មកអប់រំ។ 

លោកវរសេនីយ៍ត្រី ហៀង ប៊ុនថា​ អធិការរងស្រុកថ្មគោលបានអោយដឹងថា នៅក្នុងកិច្ចចុះ​ប្រតិ​បត្តិការខាងលើនេះ​ដែរជាលទ្ធផលក្នុងប​ទល្មើសជាក់​ស្តែងសមត្ថកិច្ច​ជំនាញបាន​ធ្វើការឃាត់ខ្លួន​ក្រុមអ្នក​លេងល្បែងស៊ីសង(បៀរតង)បានចំនួន០៧នាក់៖
០១.​ឈ្មោះ​ ភាព​ ស៊ីណាត​ ភេទស្រី អាយុ៦២ឆ្នាំ(ម្ចាស់ផ្ទះ)
០២.​ឈ្មោះ​ មឿន​ សាម៉ុន​ ភេទស្រី អាយុ៥៨ឆ្នាំ
០៣.ឈ្មោះ​ បូរ​ ស៊ីណាត​ ភេទស្រី អាយុ៣២ឆ្នាំ
០៤.ឈ្មោះ​ ប៉ិច​ ឈុនលាង​ ភេទស្រី អាយុ២៨ឆ្នាំ
០៥.ឈ្មោះ​ អ៊ួន​ តក់​ ភេទស្រីអាយុ៧២ឆ្នាំ
០៦.ឈ្មោះ​ អំ​ ពរ​ ភេទប្រុស​ អអាយុ៥៤ឆ្នាំ
០៧.ឈ្មោះ​ ជា​ ចាន់ដារ៉ា​ ភេទប្រុស អាយុ៣៤ឆ្នាំ។

ជាមួយគ្នាទៅ​និងកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញដកហូតវត្ថុតាងសម្ភារៈរួមមានៈ
 -បៀរតងចំនួន០២ហ៊ូ
-កន្ទេលក្រាលចំនួន០១
-ឈើ​កាវចំនួន០៣
-ម៉ូតូចំនួន០៣គ្រឿង។
បច្ចុប្បន្នក្រុមអ្នកញៀនលេងល្បែង​ស៊ីសង(បៀរតង)ខាងលើ រហូតមកដល់ពេលនេះ ត្រូវបានស​មត្ថកិច្ច​ជំនាញបានធ្វើកា​រអប់រំនិងធ្វើកិច្ចសន្យា​អោយវិលត្រឡប់ទៅផ្ទះវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ