ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
ល្បីពេញបណ្តាញសង្គមហ្វេសបុក រឿងស្នេហាម៩នដាច់ស្រេច រវាងលោកអភិបាលខេត្តបន្ទាយមានជ័យ ជាមួយស្រី្តម្នាក់
Sat,20 April 2019 (Time 11:04 AM)
ដោយ ៖ ចាងហ្វាងការផ្សាយ (ចំនួនអ្នកអាន: 104នាក់)

ល្បីទៀតហេីយ អស់ពីលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឪឡូវរឿងភាគបានមកដល់លោក អភិបាល ខេត្តបន្ទាយជ័យ ទៀតហេីយ ...!!! ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក រឿង​ស្នេហ៍​មិន​ដាច់ស្រេច រវាង​អភិបាលខេត្ត​បន្ទាយមានជ័យ និង​ស្ត្រី​ម្នាក់ ​
(ថ្ងៃទី 18 April 2019 ម៉ោង 7:36 pm)

ភ្នំពេញ​ ៖ ​រឿងនេះ ស្ត្រី​ម្នាក់ បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ So Phy បាន​ចូលទៅ​ខម​មិន (​បញ្ចេញមតិ​) នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដោយបាន​សរសេរថា លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ យក​គាត់​ជា​គូស្នេហ៍ អស់​រយៈពេល ៥ ឆ្នាំ​ហើយ ឥឡូវ លោក​អភិបាលខេត្ត រូបនោះ បាន​ឲ្យ​គាត់​ឈប់​ទាក់ទង ទៅ​លោក​ទៀត ហើយ​រក​ចាប់គាត់​ដាក់គុក​ទៀត​។​
រឿង​ស្នេហា​មិន​ដាច់ស្រេច​នេះ បានធ្វើ​ឲ្យ​កក្រើក​ពេញ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បាន​ទាក់ទាញ ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ដោយនៅ​បណ្តាញ​សង្គម បាន​បង្ហោះ​រូបភាព លោក សួន បវរ និង​ស្ត្រី​ម្នាក់ កាល​នៅ​ស្និទ្ធ​សា្ន​ល ផ្អែម​ល្អែ​ម​ជាមួយគ្នា​។ គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ So Phy ដែលថា ខ្លួន​ជា​ស្រី​ស្នេហ៍ របស់លោក សួន បវរ ក៏បាន​សរសេរ​សារ នៅលើ​ហ្វេ​ស​ប៊ុ​ក អំពី​ការចង់​ស្លាប់ ថែម​ទៀតផង​។​
​​ ស្ត្រី​ម្នាក់ ដែល​អះអាងថា ខ្លួន​ជា​ស្រី​ស្នេហ៍ របស់លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​សូម​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ស្វែងរក​យុត្តិធម៌ ដោយសារតែ​លោក សួន បវរ បាន​ឲ្យ​នាង​ឈប់​ទាក់ទង​។ ស្ត្រី​រូបនោះ បាន​អះអាងថា ខ្លួន និង​លោក​សួន បវរ បាន​ស្រឡាញ់គ្នា អស់​រយៈពេល ៥ ឆ្នាំ​ហើយ រហូតដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ ។​
ទាក់ទង​រឿងនេះ លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​បញ្ជាក់ប្រាប់ កាលពី​រសៀល​ថ្ងៃទី​១៨ ខែមេសា​ថា “​រឿងនេះ ជាការ​ពិត ខ្ញុំ​មិន​លាក់បាំង​អី​ទេ ខ្ញុំ​ក៏​គ្មាន​គំនិត​អី អាក្រក់​ចំពោះ​គាត់​ដែរ​។ ម្យ៉ាងទៀត គាត់​ចេះតែ​រំខាន​ខ្ញុំ ម្សិលមិញ (១៧ មេសា​) នឹង​ខ្ញុំ​ជាប់រវល់​ការងារ​ត្រួតពិនិត្យ ទីតាំង​សម្រាប់ ថ្ងៃទី​២២ ខែមេសា ចឹ​ង​ហើយ​គាត់​ចេះតែ តេ​មក​ខ្ញុំ ប្រាប់ថា ឈប់​តេ​មកទៀត ខ្ញុំ​ជាប់រវល់​ការងារ​”​។​
សូមជម្រាបថា ស្ត្រី​ម្នាក់​នោះ និង​លោក សួន បវរ មាន​ទំនាក់ទំនង​នឹង​គ្នា តាំងពី​ឆ្នាំ​២០១៣ បានរស់នៅ​ជាមួយគ្នា ដូចជា​ប្តី​ប្រពន្ធ​។​
​សូមបញ្ជាក់ថា លោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ហើយ​កាលពី​លោក មិនទាន់​មកកាន់​ជា អភិបាលខេត្ត លោក​ជា មេបញ្ជាការរង យោធភូមិភាគ​ទី​៥ ខេត្តបាត់ដំបង ហើយ​លោក​បាន​ឡើង មកជា​អភិបាលរង ខេត្តបន្ទាយមានជ័យ ហើយ​លោក សួន បវរ ត្រូវបានតែងតាំង ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក គោ​ស៊ុំ សារឿ​ត ដែល​នឹង​ទទួលបាន​តំណែង ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម តាម​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ កាលពី​​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ៕