ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
ស្នងការខេត្តបាត់ដំបងគួរតែមានវិធានការបង្ក្រាបល្បែងជល់មាន់មួយកន្លែងនេះផងទាន
Thu,01 October 2020 (Time 07:37 PM)
ដោយ ៖ ចាងហ្វាងកការផ្សាយ071 7259999 (ចំនួនអ្នកអាន: 134នាក់)

ខេត្តបាត់ដំបង:សេចក្ដីរាយការណ៍បានឲ្យដឹងថាបនល្បែងស៊ីសងប្រភេទជល់មាន់ដ៏ធំមួយកន្លែង បានបើកលេងយ៉ាងគគ្រឹកគគ្រេង ដើម្បីស្វាគមន៍លោកស្នងការថ្មី លោកសាត គឹមសាន។

ទីតាំងល្បែងភ្នាល់ជល់មាន់ នេះ នៅចំណុចភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានដំណើរការជាយូរណាស់មកហើយ។ មានការលើកឡើងថាបនល្បែងស៊ីសងនេះអាចដំណើការបាន សង្ស័យម្ចាស់បនល្បែងបានបង់លុយឲ្យអធិការស្រុកសង្កែ និងស្នងការខេត្តទើបបើកលេងបានដោយរលូនគ្មានអ្នកបង្ក្រាប។

ប្រជាពលរដ្ឋបានលើកឡើងថានៅស្រុកសង្កែ តែងតែមានអំពើចោរកម្មកើតមានជាបន្តបន្ទាប់ ចាប់តាំងពីមានបនល្បែងជល់មាន់ខាងលើនេះមក។ ពួកគាត់ថាល្បែងជល់មាន់នេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខការរស់នៅរបស់ពួកគាត់។ ជាពិសេសបានកំពុងតែប៉ះពាល់ដល់គោលនយោបាយដល់ភូមិឃុំមានសុវត្ថិភាពផងដែរ។

ជុំវិញល្បែងស៊ីសងជល់មាន់នេះ អធិការនគរបាលស្រុកសង្កែ លោកស៊ុន សុវណ្ណ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះថា លោកមិនគាំទ្រឲ្យមានល្បែងក្នុងតំបន់លោកគ្រប់គ្រងទេ។ លោកថានឹងនាំកម្លាំងចុះទៅបង្ក្រាបភ្លាមបើនៅតែបើកលេងបន្តទៅទៀតដាច់ខាតមិនឲ្យកើតមានល្បែងស៊ីសងនោះទេ ហើយក៏មិនចូលចិត្តល្បែងស៊ីសងផងដែរ។

គួររំលឹកផងដែរថាកាលពីថ្ងៃទីកាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ខេត្តបាត់ដំបងមានរៀបចំពិធីប្រកាសលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ឱ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលចូលនិវត្តន៍។

ពលរដ្ឋសង្កេតឃើញថាចាប់តាំងពីលោក សាត គឹមសាន ចូលកាន់ជាស្នងការខេត្តមកឃើញថាបនល្បែងនៅខេត្តបាត់ដំបង ចាប់ផ្ដើមកើតមានយ៉ាងអនាធិបតេយ្យបំផុត មិនទាន់មានការបង្ក្រាបនៅឡើយទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ