ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
មេគយ និង មេស្នាក់ការច្រកមុឺនជ័យ ប្រើជំនាញតួនាទីភារកិច្ចគាបសង្កត់អ្នកដឹកទំនិញទាញយកលាភសក្ការៈ,ប្រឈមការរិះគន់និងអំពើពុករលួយ
Sat,17 October 2020 (Time 06:31 AM)
ដោយ ៖ ចាងហ្វាងកការផ្សាយ071 7259999 (ចំនួនអ្នកអាន: 108នាក់)

ខេត្តព្រៃវែង ៖ លោក ចាន់ រតនា ប្រធានច្រកទ្វេរភាគីមុឺនជ័យ និងលោក គង់ សឺឌី មេគយប្រចាំច្រកនេះ ប្រឈមនិងការរិះគន់ពីឈ្មួញដោយមិនសំចៃមាត់ថា ៖ អស់លោកមេៗ២រូបនេះ បាននឹងកំពុងយកអំណាចតួនាទីភារកិច្ចធ្វើជាមធ្យោបាយគៀបសង្កត់លើឈ្មួញដឹកទំនិញដើម្បីទាញយកលាភសក្ការៈ ទាំងទំនិញ ស្របច្បាប់ បង់ពន្ធមិនគ្រប់ និងទំនិញលោតឆ័ត្រ បង្កជាការក្តៅក្រហាយពីឈ្មួ់ញ ដោយចាត់ទុកថា៖ ពួកគាត់ឃ្លានលុយអនុវត្តប្រាស់ចាកតួនាទីភារកិច្ច ដោយជាទម្លាប់យកលុយក្រៅខ្ទង់តាមរយះរបៀបកូសរូសមិនហ៊ានចេញលិខិតស្នាមទុកជាទម្លាប់ទល់បច្ចុប្បន្ន។

ជាក់ស្តែងពួកគាត់ដឹកទំនិញជាបន្លែ ផ្លែឈើ សត្វជ្រូករស់ ជាមួយនិងទំនិញ គ្រប់ប្រភេទផ្សេងទៀត ដឹកតាមរុឺម៉ក ឡានកូរ៉េ១តោនកន្លះដល់៥តោន ឡានយីឌុប ឡានសាំយ៉ុង ដឹកចូលទាំងយប់ទាំងថ្ងៃ ដូចមិនឃើញអស់លោកសមត្ថកិច្ច ជំនាញ៣ស្ថាប័ន យកចិត្តទុកដាក់ត្រួតពិនិត្យសុខភាពសត្វ គុណភាពបន្លែផ្លែឈើទេ គឺឃើញតែក្រុមអ្នកដឹកដើរបង់លុយតាមស្ថាប័ននិមួយៗនៅប្រចាំច្រក។

ជាទម្លាប់ត្រូវឈ្មួញទម្លាយថា ៖ សម្រាប់ឡានកូរ៉េចំណុះ២,៥តោនដឹកបន្លែផ្លែឈើ ទោះមានឬគ្មានឯកសារក៏ដោយត្រូវបង់មួយស្ថាប័នទាបបំផុតពី៣៥០០០០រៀល ទៅ៥០ ០០០០រៀល ឬ៦០ ០០០០រៀល ដែលមិនមែនជាថវិការបង់ចូលរដ្ឋ ខណះការបង់លុយនេះគ្មានលិខិតស្នាមត្រឹមត្រូវ។ ចំពោះករណីដឹកតាមឡានសាំយ៉ុងវិញ ត្រូវបង់ពី២០ ០០០០រៀលទៅ៣០ ០០០០រៀល ហើយដឹកតាមរុឺម៉កបង់ពី១០ ០០០០រៀលទៅ២០ ០០០០រៀល។ ការបង់នេះមាន៤ស្ថាប័នគឺ នគរបាលការពារព្រំដែន គយនិងរដ្ឋាករ ប្រធានស្នាក់ការ ។

ដោយឡែកនៅមានទំនិញមួយចំនួនទៀតនាំចូលបង់ពន្ធមិនគ្រប់ ឬក្លែងភេទទំនិញបង់ពន្ធពីខ្ពស់ មកបង់ពន្ធទាបជាដើម។

គេទទួលស្គាល់ថា៖ កន្លងទៅច្រកទ្វេរភាគីមុឺនជ័យ ដែលឋិតនៅចំណុចស្រុកកំចាយមារ ខេត្តព្រៃវែង គឺជាច្រកចេញឈើកាច់ចង្កេះលក្ខណះទ្រង់ទ្រាយធំដោយខុសច្បាប់មានឡានយីឌុបដឹកឈើចេញឆ្លងទៅវៀតណាមទាំងខ្សែៗ ហើយមួយរយះនេះស្ងប់ស្ងាត់បែរជាមេគយ និងមេស្នាក់ការបង្វែរមកកៀបអ្នករកសុីដឹកបន្លែ ផ្លែឈើ និងទំនិញវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ