ថ្ងៃអង្គារ៍ ទី០១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
មេគយច្រកដា ហៅច្រកដូង៧ដើម លោក យឹម វណ្ណៈ នៅតែល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ.....
Thu,05 November 2020 (Time 10:11 AM)
ដោយ ៖ ចាងហ្វាងកការផ្សាយ071 7259999 (ចំនួនអ្នកអាន: 115នាក់)

ខេត្តត្បូងឃ្មុំ ៖ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកដា​ ហៅច្រកដូង៧ដើម បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក យឹម វណ្ណៈ មេគយច្រកដា​ ហៅច្រកដូង៧ដើម​ នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនបើក​ដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកដា យ៉ាងគំហុក។ ទន្ទឹមនឹងនេះក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនកសិផលទៅលក់នៅស្រុកយួនតាមច្រកដា ក៏ជាប្រភពចំណូលរបស់លោក យឹម វណ្ណៈ មេគយច្រកដា​ ហៅច្រកដូង៧ដើមផងដែរ។ ចំណែកលោក ទន់ ចាន់ធី ប្រធានសាខាគយ ខេត្តត្បូងឃ្មុំ រក្សាភាពស្ងៀមស្ងាត់ បណ្តោយឲ្យលោក យឹម វណ្ណៈ មេគយច្រកដា​ហៅច្រកដូង ៧ដើម​ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីឡើយ។

ប្រភពស្និទ្ធនឹងលោក យឹម វណ្ណៈ មេគយច្រកដា​ ហៅច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំបានឲ្យដឹងថ បើគ្មានការសម្របសម្រួលពីសំណាក់លោក ទន់ ចាន់ធី ប្រធានសាខា គយខេត្តត្បូងឃ្មុំ ទេនោះគឺលោក យឹម វណ្ណៈ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនទេ។ ទាល់តែមានការបើកដៃពីសំណាក់លោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ ទើបលោក យឹម វណ្ណៈ មេគយច្រកដា​ ហៅច្រកដូង៧ដើម អាចបើកដៃឲ្យឈ្មួញឈ្មោះ ចែដែត ឈ្មួញឈ្មោះ ចែពិដោរ និងឈ្មួញធំៗច្រើននាក់ទៀតនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកដា យ៉ាងរលូន។ ប្រភពខ្លះបានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនតាមច្រកដា ហៅច្រកដូង៧ដើម គឺមានការឃុបឃិតបើកដៃពីសំណាក់លោក យឹម វណ្ណៈ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

តាមការបង្ហើបពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថា​ ​ការដែលលោក យឹម វណ្ណៈ អាចរក្សាតំណែងជាមេគយច្រកដា ហៅច្រកដូង៧ដើម ឡើងដុះស្លែគឺដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ហេតុនេះហើយទើបលោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ ​មិនហ៊ានប៉ះពាល់លោក យឹម វណ្ណៈ ហើយទុកឲ្យលោក យឹម វណ្ណៈ សាងភាពល្បីល្បាញខាងពុករលួយដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រភពស្និទ្ធនឹងលោក យឹម វណ្ណៈ មេគយច្រកដា​ ហៅច្រកដូង៧ដើម បានឲ្យដឹងថា លោក យឹម វណ្ណៈ តែងប្រើឈ្មោះលោក គុយ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ