ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
មន្ត្រី​ក្រសួង​អប់រំ ៖​ សិស្ស​ប្រព្រឹត្តិ​កំហុស​ធ្ងន់ធ្ងរ​អាច​ នឹងត្រូវ​លុបឈ្មោះចេញ​ពីសា​លារៀន.....!
Sat,18 January 2020 (Time 04:28 PM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 113នាក់)

ភ្នំពេញ ៖ យោងតាម​ការផ្តល់​បទ​សម្ភាសន៍​ជាមួយ​បណ្តាញសារព័ត៌មាន មន្ត្រីជាន់ខ្ពស់ ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ក្រសួង​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន​៣ សម្រាប់​គណៈ​គ្រប់គ្រង សាលារៀន​ទូទាំងប្រទេស​អនុវត្ត។ លោក​បន្ថែមថា វិធានការ​នោះ​ធ្វើឡើង​ក្រោយ​ពេលដែល កើតមាន​ករណី​សិស្ស​វាយតប់​គ្នា​ក្នុង​សាលា​ញឹក​ញ៉ាប់ ។​
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​វិទ្យុ​អន្តរជាតិ​មួយ​ដកស្រង់​សំដី​ដោយ​លោក​បាន​បញ្ជាក់ថា ក្រសួង​បាននិងកំពុង​ប​នុ្ត​ពិនិត្យ​ទៅលើ​វិន័យ​សិស្សានុសិស្ស​ដើម្បី​ដាក់​ទៅកាន់​គណៈ​គ្រប់គ្រង​សាលារៀន​តាមរយៈ​វិធានការ​ចំនួន​៣​។ លោក​ថា វិធានការ​ទាំងនោះ ប្រសិនបើ​អ្នកប្រព្រឹត្ត​អសីលធម៌​គឺ​នឹងត្រូវ​ហៅ​មក​អប់រំ​ពី​គណៈ​គ្រប់គ្រង​សាលារៀន​។ ករណី​ប្រព្រឹត្ត​ប្រាសចាក​ពី​ការរំពឹងទុក​របស់​ប្រព័ន្ធ​អប់រំ គឺ​នឹងត្រូវ​ទទួល​វិន័យ​រដ្ឋបាល ហើយ​ករណី​ទី​៣ ប្រសិនបើ​ធ្ងន់ធ្ងរ​គឺ​ឈានទៅ​លុបឈ្មោះ​ពី​សាលារៀន​តែម្តង ។​

​សូមជម្រាបថា សិស្សស្រី​ចំនួន​៤​នាក់​បាន​វាយ​ទាត់​ធាក់​ទៅលើ​សិស្សស្រី​ម្នាក់​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ ខណដែល​ករណីនេះ​បានកើត​ឡើង​នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ហើយ​ទើបតែ​បែកធ្លាយ​វីដេអូ​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ។ ដោយឡែក​កាលពី​ថ្ងៃទី​១៤​ខែមករា​ក៏មាន​ករណី​ក្មេងស្រី​ម្នាក់​និង​បក្សពួក​នៅ​ស្រុក​មេសាង​បាន​ឡោមព័ទ្ធ​គំរាម​វាយដំ​ទៅលើ​ក្មេងស្រី​២​នាក់​ផ្សេងទៀត​ដែល​ជិះ​ម៉ូតូ​ឆ្លងកាត់​ស្រុក​មេសាង ខេត្តព្រៃវែង ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ