ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
លោក​ យី ថុល ប្រធាន​ ការិយា​ល័យ​គយ និង រដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ ត្រាច ខេត្តកំពត និ​ងបក្ខពួក​​ឃុបឃិតឲ្យឈ្មួញ ធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ តាមរបៀបអំពើពុក​​រ​លួ​​យ​
Thu,23 January 2020 (Time 11:28 AM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 314នាក់)

ប្រ​ភព​ដែល​ស្និទ្ធ​នឹង​ លោក យី ថុល  បានបង្ហើបឲ្យដឹងថា ចាប់តាំងពី​ លោក​ យី ថុល មកកាន់ប្រធាន​ការិ យាល័យ​  គយនិងរដ្ឋាករច្រក​ទ្វារអន្តរជាតិព្រែក  ចាកបាន​រឹតបន្តឹង​គាប​យកលុយ​ពី​ក្រុមឈ្មួញ​តូចតាចដែលនាំចូល​នាំចេញ​    ទំនិញ​តាម​ច្រក​ទ្វារអន្តរជាតិព្រែក​ចាក​ តាមអំពើចិត្ត ។

ប្រភពបន្តទៀតថា លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បន្ត​នាំចូល​ទំនិ ញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស ច្បាប់​យ៉ាង​រលូន​ ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួននិងបក្ខពួក។

ប្រ​ភពដ​ដែលបានខ្សឹប​ខ្សៀវថា លោក យី ថុល បាន ​បញ្ជា​ឲ្យ​លោក រស់ សាត ដែលជា​អនុប្រធាន​ស្នាក់ការព្រមទាំង ​បក្ខពួក​២​នាក់​ទៀត ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​ការ​នាំចូល​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក(សុភាសិតខ្មែរបុរាណបានពោល ថាគោះទឹកឲ្យត្រីចូលស៊ងនោះ)។

ប្រការនេះ​ហើយដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករសាវជ្រាវពិនិត្យនិងចាត់វិធាន ការ​ទប់ស្កាត់​នូវរបៀបអំពើ ពុករលួយ​ច្រើនបែប​ច្រើន យ៉ាង​របស់លោក យី ថុល ព្រមទាំង​បក្ខពួក​ជាបន្ទាន់​ផងដែរ។

ប្រភពពី​មន្ត្រី​គយច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បានបន្ថែមថា លោក យី ថុល គ្រាន់តែ​ទទួលបាន​តំណែង​ជា​ប្រធានការិយា ល័យ​គយ​ច្រក​ព្រែក​ចាក គឺប្រើ​តួនាទី​ និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភព​បានបង្ហើបឲ្យ​ដឹង​ទៀតថា គ្រាន់ តែ​មកកាន់​តំណែង​ជា​ប្រធានការិយា ល័យ​គយ​និង​រដ្ឋាករ​ ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​​លោក យី ថុល បាន​ចាត់ តាំង​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឲ្យ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​តូចតាចនាំចូល​នាំ ចេញ​ទំនិញ​តាម​ច្រក​ទ្វារអន្តរជាតិព្រែក​ចាកយ៉ាង​ត្រជាក់ចិត្ត ។

ប្រភពខ្លះទៀតបានបង្ហើបថា ការដែល​លោក យី ថុល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​សម្រប សម្រួ ល​ពី​សំណាក់​លោក ហេង សំបូរ ដែលជា​ មេ​សាខាគយ​និងរដ្ឋាករខេត្ត កំពតផងដែរ​។

ប្រភពពីមន្ត្រី​គយ​និង​ភ្នាក់ ងារ​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បានបង្ហើប​ឲ្យដឹងទៀតថា ​លោក យី ថុល ល្បីល្បាញ​តាំងពី​នៅ​ធ្វើជា​មេ​គយ​ច្រក​៤០០ក្នុងស្រុក​សំឡូតខេត្តបាត់ដំបងហើ យ​នៅពេល​ដែលបានប្ដូរ​មក​ធ្វើជា​ប្រធានការិយា ល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ជំនួស​លោក ញ៉ែម សេង គឺ​លោក យី ថុល ប្រព្រឹត្ត​អំពើរបៀបពុក រលួយ​កាន់តែខ្លាំង​ថែម ទៀត​។

ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្ត កំពតបាន​ខ្សឹបខ្សៀវថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធទំនិញ​បង់ ពន្ធ​មិន​គ្រប់និង​ទំនិញ​ខុស ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាកគឺ​បង់ពន្ធ​ត្រឹមតែ​៣០​ភាគរយ​ទៅ​៤០​ភាគ រយ​ប៉ុណ្ណោះក្រៅពីនោះឈ្មួញបានបែងចែក​ផល ប្រយោជន៍​ជូនមន្រ្តីគយមួយចំនួនដែលប្រព្រឹត្តពុករលួយលើ​តុ​ក្រោម​តុ​ធ្វើ មានបានយ៉ាង​សុខ​ស្រួល​។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ