ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
អភិបាលរាជធានីភ្នំពេញអំពាវនាវឲ្យព្រះសង្ឃ ពុទ្ធបរិស័ទនិងយុវជនរួមគ្នាថែរក្សាសុខសន្តិភាព
Thu,23 January 2020 (Time 02:13 PM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 222នាក់)

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញអំពាវនាវឲ្យព្រះសង្ឃ ពុទ្ធបរិស័ទ និងយុវជនរួមគ្នា យកពាក្យ «អរគុណសន្តិភាព» ទន្ទេញដាក់ក្នុងដួងចិត្ត ដើម្បីជាមូលដ្ឋាននៃការស្រឡាញ់សន្តិភាព និងការពារសន្តិភាព ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព បន្តលើការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ សម្រាប់អ្នកជំនាន់ក្រោយ បានទទួលផលយ៉ាងលើសលប់នៃសុខសន្តិភាពតទៅទៀត។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធ សមិធិផលនានានៅក្នុងវត្តអង្គបឹងចក ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៣ ខែមករានេះថា ការរក្សាបានសុខសន្តិភាពគឺធានាអោយប្រទេសជាតិនិងប្រជាពលរដ្ឋមានអ្វីៗទាំងអស់ រាប់តាំងពីការគោរពប្រតិបត្តិជំនឿសាសនាដោយគ្មានការរំខាន។
សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកសាងសុខសន្តិភាពជូនកម្ពុជាមកដល់ពេលនេះបានដោយលំបាកណាស់ ដូច្នេះត្រូវថែរក្សាសុខសន្តិភាពនេះអោយគង់វង្ស ទោះក្នុងរូបភាពណាក៏ដោយមិនអោយជនអគតិណាមួយមកបំភ្លេចបំផ្លាញសុខសន្តិភាពនេះបានឡើយ។ឯកឧត្តមបញ្ជាក់ថា ដើម្បីឲ្យប្រទេសកម្ពុជាអាចក្លាយជាប្រទេសអភិវឌ្ឍន៍បាននោះ លុះត្រាតែមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ ដូចនេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្ដេចតេជោហ៊ុនសែន និងត្រូវទន្ទេញពាក្យថាអរគុណសន្តិភាព ចាំជាប់ក្នុងបេះដូងជារៀងដរាប។លោក ឃឹម ស៊ុនសូដា ក្នុងថ្ងៃចូលកាន់តំណែងជាអភិបាលខណ្ឌកំបូល បានឲ្យដឹងថា អាជ្ញាធរខណ្ឌបានដាក់បដាដែលសរសេរអរគុណសន្តិភាពនៅតាមទីតំាងសំខាន់ៗនៅក្នុងខណ្ឌ ដើម្បីជាសាររំលឹកឲ្យប្រជាពលរដ្ឋកាន់តែស្រលាញ់សន្តិភាពហើយរួមគ្នាការពារសន្តិភាព។
លោកបានបញ្ជាក់ថា ការសម្ពោធសមិទ្ធិផលនានា នៅក្នុងវត្តអង្គបឹងចកនាពេលនេះបាន គឺបាន កើតចេញពីប្រទេសជាតិមានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំឲ្យពុទ្ធបរិស័ទគោរពប្រតិបត្តិទៅតាមគន្លងប្រពៃណីសាសនា ពិសេសការកសាងសុខសន្តិភាពបានល្អពិតជាបានជួយអោយវិស័យពុទ្ធចក្រមានការរីកចំរើនទៅតាមនោះដែរជាក់ស្តែងគ្រប់ទីវត្តអារ៉ាមទាំងអស់បានអភិវឌ្ឍន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អសម្រាប់ទុកអោយពុទ្ធបរិស័ទគោរពប្រតិបត្តិ។សូមបញ្ជាក់ថា សមិទ្ធិផល នានៅក្នុងវត្តអង្គបឹងចកដែលសម្ពោធឆ្លងនាពេលនេះ មានមហា កុដ្ឋ សួនច្បារ សាលាបាលី និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដែលចំណាយថវិកាជាង១លានដុល្លា៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ