ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
កាន់តែច្រើន ចំនួនអ្នកស្លាប់ដោយសារ វីរុសផ្លូវដង្ហើមថ្មីកើនដល់ ៤១នាក់ ខណៈអ្នកឆ្លងកើនឡើងដល់ជិត ១៣០០នាក់ នៅក្នុងប្រទេសចិន...
Sat,25 January 2020 (Time 09:58 AM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 123នាក់)

អាជ្ញាធរប្រទេសចិន បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៥ ខែមករានេះ ថាការផ្ទុះវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏សាហាវក្នុងប្រទេសចិនឥឡូវនេះបានសម្លាប់មនុស្សចំនួន ៤១ នាក់ ខណៈចំនួនករណីឆ្លងបានកើនឡើងដល់ជិត ១៣០០ នាក់។

គណៈកម្មាការសុខភាពខេត្តហ៊ូប៉ីបាននិយាយថាករណីស្លាប់ចុងក្រោយទាំង ១៥ នាក់បានកើតឡើងនៅក្នុងទីក្រុងវូហាន ដែលមានប្រជាជនចំនួន ១១ លាននាក់ និងជាកន្លែងវីរុស Corona ថ្មីនេះបានកើតឡើងដំបូង។

គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតថាយ៉ាងហោចណាស់មានករណីថ្មីចំនួន ៤៤៤ ករណី ត្រូវបានរកឃើញដែលបង្កើនចំនួនករណីសរុបឡើងដល់ ១២៨៧ ។

ជំងឺនេះបានរាលដាលដល់ខេត្ត តំបន់ស្វយ័ត និងទីក្រុងសរុប ៣០ក្នុងប្រទេសចិន។

ទីក្រុងវូហាននិងទីក្រុងចំនួន ១៣ ផ្សេងទៀតនៅខេត្តហ៊ូប៉ីត្រូវបានបិទមិនឲ្យធ្វើដំណើរចេញចូល ក្នុងគោលបំណងទប់ស្កាត់ការឆ្លងមេរោគដង្ហើមដែលបានរាលដាលដល់ប្រទេសជាច្រើនទៀត។

គណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ីក៏បានរាយការណ៍ពីករណីថ្មីចំនួន ១៨០ ករណីនៅក្នុងខេត្តនេះដែលមាន ៧៧ ករណីក្នុងទីក្រុងវូហាន ប៉ុន្តែចំនួនភាគច្រើនបានរាលដាលពាសពេញទីក្រុងតូចៗជាច្រើនទៀតដែលត្រូវបានបិទការធ្វើដំណើរ។ ឥឡូវនេះមានតែ ៧២៩ ករណីប៉ុណ្ណោះនៅខេត្តហ៊ូប៉ី។

ក្រៅពីនេះប្រទេសចិនបច្ចុប្បន្នជំងឺនេះត្រូវបានរកឃើញលើអ្នកដំណើរក្នុងប្រទេសជាច្រើនទៀតដូចជា៖
– ថៃ៖ ៤នាក់ (២នាក់ ព្យាបាលជាសះស្បើយ)
– ជប៉ុន៖ ២នាក់ (១នាក់ ព្យាបាលជាសះស្បើយ)
– កូរ៉េខាងត្បូង៖ ២នាក់
– សហរដ្ឋអាមេរិក៖ ២នាក់
– វៀតណាម៖ ២នាក់
– សិង្ហបុរី៖ ៣នាក់
– នេប៉ាល់៖ ១នាក់
– បារាំង៖ ២នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ