ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
ក្រសួងទេសចរណ៍ បង្កើនវិធានការជំរុញ ចលនាទេសចរណ៍ ក្នុងស្រុក ខណៈទេសចរ អន្តរជាតិ ព្រួយបារម្ភលើការរាលដាល ជំងីផ្លូវដង្ហើមប្រភេទថ្មី....
Mon,27 January 2020 (Time 07:09 AM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 130នាក់)

ក្រោយពីចុះត្រួតពិនិត្យ ដោយផ្ទាល់ នៅអាកាស យានដ្ឋានអន្តរជាតិ សៀមរាប និងច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី ២៦ ខែ មករានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានឱ្យដឹងថា តាមការបញ្ជាក់ របស់មន្ត្រីសុខាភិបាល គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជា មិនទាន់ជួបប្រទះ អ្នកដំណើរ ឬទេសចរ ណាម្នាក់ ត្រូវបានសង្ស័យថា ឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី «កូរ៉ូណាវីរុស» នៅឡើយទេ។
តាមរយៈការចុះត្រួតពិនិត្យ និងការសាកសួរ ពីមន្ត្រីនៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប ឯកឧត្ត រដ្ឋមន្ត្រី បានសង្កេតឃើញ និងទទួលបាន ព័ត៌មានថា ចំនួនភ្ញៀវទេសចរ មានការថយចុះជាងប៉ុន្មាន ថ្ងៃមុន ដែលមិនទាន់ មានការផ្ទុះឡើងនូវ ជំងឺនេះ នៅប្រទេសចិន ព្រោះប្រទេសចិន ក៏បានហាមឃាត់ ប្រជាជនខ្លួននៅទីក្រុង អ៊ូហាន់ (Wuhan) មិនឱ្យធ្វើដំណើរចេញ ក្រៅប្រទេសដែរ។ ប្រសិនបើជំងឺ នៅតែរីករាលដាល ភ្ញៀវទេសចរអន្តរជាតិ នឹងកាត់បន្ថយការចេញទស្សនា ក្រៅប្រទេសរបស់ខ្លួន។
ហេតុដូច្នេះហើយទើប ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាឱ្យសេនាធិការ កោះប្រជុំគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងផ្នែកឯកជនបន្ទាន់ ដើម្បីបន្តជំរុញ ចលនាទេសចរណ៍ ក្នុងស្រុកឱ្យបានកាន់តែខ្លាំងថែមទៀត និងដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកអាជីវកម្ម និងឧស្សាហកម្មទេសចរណ៍ ដូចដែលកម្ពុជាធ្លាប់ជួបប្រទះ និងបានរួមគ្នាទប់ស្កាត់នៅពេលមានការផ្ទុះឡើងនូវជំងឺ SARS ក្នុងពិភពលោកកាលពីឆ្នាំ២០០៣។
ឯកឧត្តម បានបន្តថា ការជំរុញចលនាទេសចរណ៍ ក្នុងប្រទេសនេះ គឺជាវិធានការមួយដ៏សំខាន់ដែលអង្គការទេសចរណ៍ពិភពលោកទទួលស្គាល់ ក្នុងពេលដែលវិស័យទេសចរណ៍ត្រូវទទួលរងនូវផលប៉ពាល់ពីជំងឺឆ្លង ឬវិបត្តិសេដ្ឋកិច្ចសកល។ ការធ្វើដំណើរបស់ទេសចរក្នុងស្រុកនឹងចូលរួមចំណែកទ្រទ្រង់យ៉ាងសំខាន់ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលដែលការធ្វើដំណើររបស់ទេសចរអន្តរជាតិមានការធ្លាក់ចុះ។
នៅពេលមានវិបត្តិដូចនេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវការត្រឹមចំណូល ដើម្បីទូទាត់ ថ្លៃអគ្គិសនី ទឹក និងប្រាក់ខែ សម្រាប់បុគ្គលិក មួយចំណែកប៉ុណ្ណោះ។ ដូចនេះផ្នែកឯកជន ផ្ទាល់ត្រូវចាត់ការកែសម្រួលការគ្រប់គ្រង អាជីវកម្ម ដោយរស់រវើក តាមសភាពការណ៍ ចូលរួមកាត់បន្ថយ កញ្ចប់ទស្សនកិច្ច កាត់បន្ថយថ្លៃចំណេញ ចូលរួមបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា ជាមួយរដ្ឋបាលមូលដ្ឋានជាដើម។ រីឯបុគ្គលិក និងនិយោជកដែលបម្រើការងារតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋានជាដើមនោះ ក៏ត្រូវមានការយោគយល់គ្នាទៅវិញទៅមកជាមួយម្ចាស់មូលដ្ឋាន។
លោកបញ្ជាក់ថា ការងារដូចនេះកម្ពុជា ក៏ធ្លាប់ជួបប្រទះ ហើយបានរួមគ្នា ឆ្លងកាត់រួចហើយ។ ចំពោះមុខមុនបង្អស់ ការចាំបាច់សំខាន់បំផុត គឺត្រូវរួមគ្នាទប់ស្កាត់ និងកម្ចាត់ការរីករាលដាល នៃជំងឺដ៏សាហាវនេះឱ្យខាងតែបាន។ បើយោងតាមឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន នាថ្ងៃទី២៩ ខែមករា ខាងមុខ ឯកឧត្តម រដ្ឋមន្ត្រីនឹងដឹកនាំកិច្ចប្រជុំការងារធំ មួយជាមួយផ្នែកពាក់ព័ន្ធ លើការងារនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ