ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
លក់ថ្នាំពេទ្យក្លែងក្លាយ ដកហូតបានថ្នាំខូចគុណភាពមួយចំនួនធំ !!!
Fri,17 April 2020 (Time 06:59 PM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 253នាក់)

សមត្ថកិច្ច ចុះបង្ក្រាបទីតាំង

ភ្នំពេញ ៖ ក្រុមការងារលេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ (គ.ប.ផ.ក) នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានសហការជាមួយ មន្ដ្រីសុខាភិបាល និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ថ្នាំពេទ្យមួយកន្លែង នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមមន្ដ្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ (គ.ប.ផ.ក) ឲ្យដឹងថា ការចុះបង្ក្រាបនេះ ដោយសារតែទីតាំងនេះលក់ថ្នាំខូចសុពលភាព, ខុសស្ដង់ដារ, ជិតខូចសុពលភាព និងថ្នាំដឹកក្រោមកម្ដៅ៣០ដឺក្រេ ធ្វើឲ្យខូចគុណភាពថ្នាំ។


ជាមួយគ្នានោះមន្រ្តីជំនាញ បានឲ្យដឹងថា រាល់ឱសថស្ដុក និងចែកចាយ នៅក្នុងទីតាំងនេះ ពុំបានអនុវត្ដតាមបច្ចេកទេស របស់ក្រសួងសុខាភិបាលទេ និងធ្វើឲ្យឱសថនោះ រក្សាក្នុងទីតាំងដូចជា៖

* ឱសថក្នុងឃ្លាំងមានសីតុណ្ណភាព២៩អស្សារសេ និងមានសត្វកណ្ដៀវធ្វើសំបុកកេះឱសថជាង១០០ប្រអប់។
*ឱសថដឹកតាមរថយន្ដមានសីតុណ្ណភាព៣៧អង្សារសេចំនួន១០កេស និង១៦ប្រអប់
* នៅក្នុងប្រអប់មិនមានការណែនាំរបៀបប្រើជាភាសាខ្មែរ
រក្សាទុកថ្នាំហួសសុពលភាព និងជិតហួសសុពលភាព
* បញ្ជីការ៨២មុខ ក្នុងនោះ ហួសសុពលភាពចំនួន១៤មុខ
* ក្រៅពីសម្ភារវត្ថុតាងខាងលើនេះ ពុំមានការដកហូតអ្វីទៀតឡើយ។

សូមជម្រាបថា ទីតាំងលក់ថ្នាំពេទ្យ ខាងលើនេះ មានសហគ្រាសឈ្មោះ វ៉ាយ មេដ (ខេមបូឌា) អាសយដ្ឋាន #២៧ ផ្លូវ ៥BT ភូមិសន្សំកុសល១ សង្កាត់បឹងទំបុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ