ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
ក្រសួងការងារ៖ មានកម្មកររោងចក្រមកពិនិត្យសុខភាព ៣១២នាក់ ដាក់ឱ្យធ្វើចត្តាឡីស័ក ៣១១នាក់ និងយកសំណាកទៅពិសោធន៍ បន្តចំនួន ៧០នាក់
Wed,22 April 2020 (Time 04:44 PM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 98នាក់)

(ភ្នំពេញ)៖ ក្រសួងការងារ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញ ដែលត្រឡប់មកពីលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ នៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា សម្រាប់លទ្ធផលនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១១:០០នាទីព្រឹក មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាព ចំនួន ៣១២នាក់ ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៣១១នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌល ចត្តាឡីស័កកម្រិត១ ចំនួន ០០នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័ក កម្រិត២ ចំនួន ១នាក់ ខណៈសំណាកយកទៅពិសោធន៍បន្តមានចំនួន ៧០នាក់។

ក្រសួងការងារ បានលើកឡើងថា ក្នុងគោលបំណងការពារសុខភាពបងប្អូនកម្មករជាង៩៥% ដែលបានមកធ្វើការងារធម្មតាអំឡុងពេលបុណ្យ ចូលឆ្នាំផងដែរ ក្រសួងការងារ បានសហការជាមួយក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ រួមទាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ដំណើរការ មណ្ឌលត្រួតពិនិត្យសុខភាព ចំនួន ១០មណ្ឌល និងមណ្ឌលចត្តាឡីស័ក ចំនួន ៣មណ្ឌល ដើម្បីពិនិត្យសុខភាព កម្មករដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ

លទ្ធផល នៃការត្រួតពិនិត្យសុខភាព ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ គិតត្រឹម ម៉ោង ១៨:០០នាទីយប់ មានកម្មករមកពិនិត្យសុខភាព ចំនួន ១ ២២១នាក់ ក្នុងនោះ ដាក់ឱ្យធ្វើ ចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ១ ១៤៦នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវ័ន) ចំនួន ១៤នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ (វិទ្យាល័យជម្ពូវ័ន) ចំនួន៦១នាក់ និងយក សំណាកទៅពិសោធន៍បន្ត ចំនួន ៧០នាក់។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន ៥៨នាក់ ក្នុងនោះ ចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ៤០នាក់ និងកម្រិត២ ចំនួន ១៨នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ