ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
កូនប្រុសចោលម្សៀត ខឹងសុំលុយឪពុកចាយមិនបានចាប់អារ.ក..!!!
Wed,08 April 2020 (Time 10:23 AM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 317នាក់)

ខេត្តក្រចេះ ៖ ជនចោលម្សៀតម្នាក់ មាឌធំដូចដំរី តែមិនចេះធ្វើការរកប្រាក់សោះ លុះពេលសុំលុយពីរអ្នកមានគុណមិនបាន ស្រាប់តែខឹងច្រឡោត យកកាំបិតទៅបម្រុងចាប់ឪពុកបង្កើតអារ.កសម្លាប់ តែសំណាងល្អត្រូវអ្នកជិតខាងឃើញទាន់ ក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នូល។
ជនកំណាចដែលប៉ងចាប់ឪពុកអារ.កចោល ឈ្មោះលី រ៉ហ្វាត ហៅ (ត្រឡាច) អាយុ២៣ឆ្នាំ រស់នៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នូល។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនជាកូនប្រុសម្នាក់នេះ បានសុំលុយឪពុកចំនួន១០ម៉ឺនរៀល តែឪពុកមិនអោយក៏កើតជាអំពើហិង្សា ហើយជននេះប្រដាប់ដោយកាំបិតប៉ុនប៉ងអារ.កសម្លាប់ឪពុក តែត្រូវបានអ្នកជិតខាងចាប់ជួយឃាត់ ប្រគល់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួលតែម្តង។

ជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួន មកឃុំឃាំងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ