ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
លោក គង់ សុភាព ប្រធានស្ថានី​យ៍​ជ​ញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិ​លេ​​​​ខ៧ កំពុងសម្ងំប្រមូលលុយធ្វើមា​ន ធ្វើបានមិនគិតពីផលប៉ះពាល់ដ​​ល់​អ្នកធ្វើដំណើរ
Thu,07 May 2020 (Time 01:52 AM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 251នាក់)

ខេត្តត្បូងឃ្មុំ ៖ ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោក គង់ សុភាព ទទួលបានតំណែងជា ប្រ​ធា​​​​​​​​​​​​​​នសាខាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទ​ទឹ​ង​ មិនទាន់បានប៉ុន្មា្ងនផង ស្រាប់តែប្រើតួនាទី និងអំណាចរបស់ខ្លួន ប្រព្រឹត្តអំ​ពើ​​ពុករលួយយ៉ាងគឃ្លើន គ្មានញញើតអ្វីទាំងអស់ ។

ចំណែកលោក គី ដាណារិទ្ធ ប្រធានមន្ទី​រ​សាធារណការខេត្តត្បូងឃ្មុំ កំពុងប​ណ្តោ​​​យឲ្យលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល ហើយរង់ចាំ​ទ​ទួ​ល​ផ​ល​​​​​ប្រយោជន៍សុខស្រួល ។​ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ លោក គី​ ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំទេ​នោះ គឺលោក គង់ សុភាព ប្រធានស្ថានី​យ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង មិនហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលឡើយ ។

ប្រភពពីក្រុមអាជីវករម្ចាស់រថយន្តដឹកដំឡូងមី និងកសិផលផ្សេងៗឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ ស្រុ​ក​ត្បូងឃ្មុំបានបញ្ជាក់ថា ទោះបីពួកគាត់ផ្ទុ​ក​លើសទម្ងន់ឬ មិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏លោក គង់ សុភាព តម្រូវឲ្យ​ប​ង់​លុយតាមការកំ​ណត់របស់ខ្លួនដែរ ។

ក្រុមអាជីវករនិងក្រុមឈ្មួញ ដឹកជញ្ជូនកសិផល ដឹ​ក​​​ជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹ​ង​រថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យ លោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូ​ទាំ​​ង​ប្រទេស​ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងជាប​ន្ទា​ន់​ ។

 ដូច្នេះលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស​ និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ មិនគួរប​ណ្តោ​យឲ្យលោក គង់ សុភាព ប្រធានស្ថានី​យ៍​ជ​ញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀតនោះទេ។

ទន្ទឹ​ម​​​​​នឹ​ងនេះលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្តេជ្ញា​លុ​ប​​​បំបាត់អំពើពុករលួយតាមដងផ្លូវប្រកបដោយប្រសិទ្ធភាព មិនគួរមើលរំលងអំពើពុករលួ​យ​​ពេញបន្ទុករបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ