ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
ប្រាសាទ​ព្រះវិហារ​ ជា​កេរ្តិ៍​មរតក​ដូនតា​​និង​ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏ល្បីល្បាញអស្ចារ្យ ជាសម្បត្តិមហាសាលរបស់មនុស្សជាតិមិនអាចកាត់ថ្លៃបានឡើយ
Tue,02 June 2020 (Time 08:32 PM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 32នាក់)

អង្គការ UNESCO បានដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។
ការសម្រេចបញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាករណី ចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការ ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ។ រាជរដ្ឋាភិបាល បានប្រមូលនិងចងក្រង ឯកសារជាច្រើន ដាក់ជូនដល់អង្គការ UNESCO ជាមួយនិងការពន្យល់ បកស្រាយយ៉ាងច្បាស់លាស់ លើគោលជំហរ ឆន្ទៈក្នុងការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទបុរាណរបស់ខ្លួន។
យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះអតីត ព្រះមហាក្សត្រ និងបុព្វបុរសខ្មែរយើង ដែល បានសាងសង់ប្រាសាទព្រះវិហារ និងប្រាសាទបុរាណដទៃទៀត នៅពាសពេញប្រទេសទុកឲ្យកូនចៅរហូតសព្វថ្ងៃនេះ ធ្វើឲ្យអន្តរជាតិ កោតស្ញប់ស្ញែងចំពោះពូជសាសន៍របស់យើងជាទីបំផុត។
យើងជាកូនចៅ ចៅទួត ចងចាំជានិច្ចចំពោះព្រះរាជបូជនកិច្ចរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានទាមទារ តតាំងក្តី នៅតុលាការអន្តរជាតិក្រុងឡាអេ បានកាត់ក្តីឲ្យកម្ពុជាឈ្នះលើសំណុំរឿងប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
បច្ចុប្បន្ននេះប្រាសាទព្រះវិហារ ទទទួលបានការអភិរក្សនិងអភិវឌ្ឍន៍ យ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនិងអង្គការ UNESCO រួមនឹងដៃគូអន្តរជាតិជាច្រើនទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ