ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
ព័ត៌មានក្តៅៗ ហ៊ុយៗ ថ្មីៗ គួរឲ្យរសេីប ប្រភពបានឲ្យដឹងថា មានឈ្មោះលោកឧកញ៉ាពីរនាក់ កំពុងបំផ្លាយព្រៃឈេីយ៉ាងមហន្តរាយ.....!!!
Tue,14 July 2020 (Time 09:49 PM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 229នាក់)

គេហទំពរ័ទូរទស្សន៍អនឡាញ CNTV
កាលរិយាល័យព័ត៌មានទំនាក់ទំនងទូរសព្ទ័លេខ 071 725 9999
ខេត្តស្ទឹងត្រែង # ទីតាំងដែល ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និង ឧកញ៉ា ជា ពៅ បំផ្លាញព្រៃឈើយ៉ាងមហន្តរាយនោះគឺនៅចំណុចស្រែសំបូរ ជាប់ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយតំបន់នោះសំបូរទៅដោយឈើឈ្លីក និងឈើនាងនួន ក៏ដូចជាឈើលេខ១ ច្រើនប្រភេទ

ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា មួយរយៈកន្លងទៅនេះឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ ​និង ឧកញ៉ា ជា ពៅ ធ្វើសកម្មភាពកាប់ឈើនិងដឹកជញូនឈើចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តព្រះវិហារ​ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុក ។

បន្ទាប់ពីកាប់រួច ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និង ឧកញ៉ា ជា ពៅ ដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនស៊ីម៉ុន ឲ្យក្លាយជាឈើមានច្បាប់អនុញ្ញាតហើយដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងរលូន។

បើតាមប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង បានឲ្យដឹងថា គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានប៉ះពាល់ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ា ជា ពៅ នោះទេព្រោះមេឈ្មួញបំផ្លាញព្រៃឈើទាំង២នាក់នេះមានខ្នងបង្អែករឹងមាំ។

ប្រភពបានឲ្យដឹងទៀតថា ក្រុមហ៊ុនស៊ីម៉ុនទទួលបានសិទិ្ធស្ដារនិងដាំដើមឈើក្នុងទីតាំងដីសប្បទានរបស់ខ្លួនឲ្យក្លាយទៅជាតំបន់បៃតងប៉ុន្តែជាក់ស្តែងតាំងពីក្រុមហ៊ុនស៊ីម៉ុនទទួលបានអាជ្ញាប័ណ្ណកាលពីឆ្នាំ២០១៧ រហូតមកគឺក្រុមហ៊ុននេះមិនបានដាំដើមឈើតាមកិច្ចព្រមព្រៀងនោះទេ។

ផ្ទុយទៅវិញក្រុមហ៊ុនស៊ីម៉ុន កាប់ឈើធ្វើអាជីវកម្មយ៉ាងរាលដាលហើយដាំឪឡឹកនិងដាំក្រូចវល្លិ៍ទៅវិញ មិនតែប៉ុណ្ណោះក្រុមហ៊ុនស៊ីម៉ុន បានប្រគល់សិទិ្ធទៅឲ្យក្រុមហ៊ុនអង្គរប្លាយវូដ របស់ ឧកញ៉ា ជា ពៅ ជាអ្នកដាំដើមឈើឡើងវិញ។

ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង បានឲ្យដឹងថា ឧកញ៉ា ជា​ ពៅ ម្ចាស់ក្រុមហ៊ុនអង្គរប្លាយវូដ មិនបានដាំដើមឈើនោះទេ ហើយផ្តល់សិទិ្ធទៅឲ្យឈ្មោះ ស្នា ជាប្អូនរបស់ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ជាអ្នកដាំដើមឈើ។

ប៉ុន្តែជាក់ស្តែងឈ្មោះ ស្នា និងឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ព្រមទាំងឧកញ៉ា ជា ពៅ បានជាសម្រុកកាប់ឈើនៅតំបន់ស្រែសំបូរឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចូលទៅខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា តំបន់ត្រូវដាំដើមឈើនោះ គេទើបឈូសឆាយបានប្រមាណ១០០០ហិកតាប៉ុណ្ណោះ ហើយមិនឃើញមានដាំដើមឈើអ្វីទេ ? បែរជាឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ា ជា ពៅ កាប់ឈើនិងដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក។

បញ្ហានេះគឺជារឿងដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ា ជា ពៅ កំពុងសហការគ្នាបំផ្លាញព្រៃឈើនៅស្រុកសៀមប៉ាង យ៉ាងមហន្តរាយ និងធ្វេីឲ្យព្រៃឈេីនៅក្នុងប្រទេសកម្ពុជាវិនាសហិនហោចក្នុងពេលឆាប់ៗនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ