ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជុំនាញគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅខណ្ឌមានជ័យ
Fri,03 July 2020 (Time 08:49 PM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 179នាក់)

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ តាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយដកហូតទូរស័ព្ទដៃម៉ាកសាំសុង១គ្រឿង ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ថាបានបាត់បង់ទូរស័ព្ទដៃម៉ាកសាំសុង២គ្រឿង និងកុំព្យូទ័រលេថប ម៉ាកគម្ពី ចំនួន០១គ្រឿង ស្ថិតនៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវ៣៧១ ក្រុមទី១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីទាបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ត្រី អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុក នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។

លោកវរសេនីយ៍ត្រី នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ អ៊ំ រតនា បានបញ្ជាក់ទៀតថា ចំពោះការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ (យកដែកគាស់ចម្រឹងបង្អួចផ្ទះចូលយកទូរស័ព្ទដៃ និងកុំព្យូទ័រលេបថប) របស់ជនរងគ្រោះនេះ បានអនុវត្តឡើង ស្ថិតនៅចំណុចមុខបុរីប៉េងហួត ផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាវេលាម៉ោង២១៖៣០នាទីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។

នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើដដែល បានឲ្យដឹងផងដែរថា ជនសង្ស័យដែលតាមស្រាវជ្រាវឃាត់ខ្លួនបាន ដោយជាប់ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ (យកដែកគាស់ចម្រឹងបង្អួចផ្ទះចូលយកទូរស័ព្ទដៃ និងកុំព្យូទ័រលេបថប) របស់ជនរងគ្រោះនេះដែរមានឈ្មោះ មាស ចាន់ថន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ ហើយមានផ្ទុកសារធាតុញៀន។ ចំណែកឯជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវ៣៧១ ក្រុមទី១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

លោកថា ក្រៅពីឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាង មានទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកសាំសុង ពណ៍ទឹកប្រាក់ ដែលជារបស់ជនរងគ្រោះ ហើយជនរងគ្រោះនៅក្នុងហេតុការណ៍នេះ បានបាត់បង់សម្ភារ ដូចជា ទូរស័ព្ទដៃម៉ាកសាំសុង២គ្រឿង និងកុំព្យូទ័រលេថប ម៉ាកគម្ពី ចំនួន០១គ្រឿង។

យ៉ាងណាក៏ដោយ ជនសង្ស័យ និងវត្ថុតាងពេលនេះ កំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល (សហការី)

វីដែអូ